សន្យាសំរាប់សហគមន៍

រួមគ្នាយើងបានសន្យា ចំពោះទីក្រុងអូកឡិន និងសហគមន៍

សូមមកចូលរួមជាវត្តមាន

សូមសន្យាថែទាំខ្លួនយើង និងសហគមន៍យើង និងឃ្លាំមើលការពារគ្នាទៅវិញទៅមក។

ជម្ងឺរាលដាលពិភពលោកបានផ្តល់ពេលវេលាឲ្យយើងឈប់ ហើយសញ្ជឹងគិតនូវអ្វីដែលធ្វើឲ្យទីក្រុងរបស់យើងជាទីក្រុងដ៏ពិសេស​។

វាគឺជាមនុស្ស ពាណិជ្ជករ ក្រុមគ្រួសារាប់ជំនាន់ តន្រ្តីករ អភិរក្សករ សិល្បករ។

វាគឺជាប្រវត្តិសាស្រ្តនៃជនអន្តោប្រវេសន្ត ស្ត្រីអាណានិគមជន សកម្មជនសង្គម។

វាគឺជាសម្បត្តិធម្មជាតិ ព្រៃឈើក្រហម ដីទួល ព្រែកតូចៗ ផ្លូវទឹក ព្រែកទីក្រុង។

វាគឺជាមរតក និងការប្តេជ្ញារក្សាវប្បធម៌ឲ្យរស់រវើក។

វាជាសេចក្តីយកចិត្តទុកដាក់ និងសេចក្តីគោរពរបស់ប្រជាជនដែលមានចំពោះគ្នាទៅវិញទៅ មក។

សូមបង្ហាញនូវសេចក្តីស្រឡាញ់ !

#ទីក្រុង​អូកឡិនស្រឡាញ់ជីវិត

យើងគិតដល់សហគមន៍យើងដំបូងបង្អស់

នៅករណីដែលពិភពលោកចាប់ផ្តើមពង្រីកសារជាថ្មី ហើយពេលវេលាក៏ចាប់ផ្តើមដ៏លឿន សូមចាំនូវសន្យារបស់អ្នកចំពោះទីក្រុងអូកឡិន:

  1. គិតពីអូកឡិនមុនគេ:
  2. ទិញ ឧបត្ថម្ភពាណិជ្ជករប្រចាំតំបន់ ជាពិសេសពាណិជ្ជកម្ម ជនជាតិភាគតិច (ជនជាតិស្បែកខ្មៅ ជនជាតិដើម និងជនជាតិស្បែកផ្សេងៗ)
  3. ឧបត្ថម្ភពិធីបុណ្យ និងកម្មវិធីសហគមន៍
  4. ស្ម័គ្រចិត្ត ឬឧបត្ថម្ភអង្គការមិនយកកំរៃ
  5. លុតដំភាព​អត់ធ្មត់ និងយកចិត្តទុកដាក់ចំពោះបុគ្គលឹកជួរមុខ នៅករណីដែលគេកំពុងតែសម្របសម្រួលទៅនិងវិធានការថ្មី។
  6. ចែកចាយភាពពេញចិត្ត ជាមួយនិងអ្នកដ៏ទៃ។
  7. កុំចោលសម្រាមនៅសួនកំសាន្ត មាត់ទន្លេ ឬតាមផ្លូវក្នុងភូមិ។
  8. ពាក់ម៉ាស និងរក្សាគម្លាត៦ហ្វីតពីគ្នា បើសិនជាអាចធ្វើបាន។
  9. លាងដៃជាញឹកញាប់ នៅផ្ទះបើសិនជាអ្នកឈឺ ហើយគោរពតាមការណែរនាំរបស់រដ្ឋាភិបាលរដ្ឋ និងតំបន់ ដើម្បីរក្សាសុវត្ថិភាព និងកាត់បន្ថយការឆ្លងរាលដាលរោគខូវិត១៩ នៅក្នុងសហគមន៍យើង។

#គិតពីក្រុង​អូកឡិនមុនគេបង្អស់


ដកស្រង់ពី ការសន្យាសហគមន៍ ទស្សនកិច្ចទីក្រុង​អូកឡិន Visit Oakland’s Community Pledge

Was this page helpful?

Your feedback will help us improve our website. We cannot reply individually to all feedback.
Your feedback will help us improve our website. We cannot reply individually to all feedback.
Your feedback will help us improve our website. We cannot reply individually to all feedback.